ស្វែងរកឯកសារ៖
1គណនីរបស់អ្នក
 
១. អ្វីទៅជា khmerdocs.com?

khmerdocs.com គឺ​ជា​គេហៈទំព័រ​មួយ​ដែល​ផ្ដល់​ជូន​ឱ្យ​អ្នក​នូវ​ប្រព័ន្ធបណ្ដាញ​ចំណេះដឹងខ្មែរ ។​ មាន​ន័យថា​វា​ជា​ឃ្លាំង​ផ្ទុក​ឯកសារ​មួយ​តាម​ប្រព័ន្ធ​អ៊ិនធឺណែត​ ។ អ្នកអាចធ្វើការផ្ទុកមេរៀន ស្វែង​រក​មេរៀន និង​ចែករំលែកមេរៀន​ ទៅ​កាន់​មនុស្ស​ដែល​អ្នក​ស្គាល់​ ។ khmerdocs.com ត្រូវ​បាន​អភិវឌ្ឍន៍ឡើង​ជាភាសាខ្មែរ​ ​ដើម្បី​ផ្ដល់​​ភាព​ងាយ​ស្រួល​ដល់​អ្នកប្រើប្រាស់ដែលមិនសូវ ចេះភាសាអង់គ្លេស ។

២. គោល​បំណង​នៃ​ការ​បង្កើត​ khmerdocs.com

   ដោយ​សារ​តែ​យើង​បាន​មើល​ឃើញ​ថា អ្នក​រាល់​គ្នា​មាន​ការ​លំបាក​ចំពោះ​ការទុក​ដាក់​ឯកសារ​ ដូច្នេះ​ទើបយើង​បាន​នឹក​ឃើញនូវ​វិធី​មួយ​​ដែល​មាន​ឈ្មោះ​ថា​ ប្រព័ន្ធបណ្ដាញចំណេះដឹងខ្មែរ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើជា​ជំនួយ​ដល់​ប្រជាជន​កម្ពុជា​ទូទៅ​ ក្នុងការ​ថែរ​រក្សា​ឯកសារ​ ។ បញ្ហា​ដែលយើង​ឃើញ​ជា​រឿយៗគឺ បញ្ហាមេរោគដែល​តែងតែវាយលុក​ និង​បំផ្លាញ​ឯកសារ​របស់អ្នក​ដែល​ទុក​នៅក្នុង​កុំព្យូទ័រ​ ឬឧបករណ៍​ផ្សេងៗ​ទៀត ដូចជា USB Flash​ និង​ទូរស័ព្ទជាដើម ។ នេះ​ជា​ឱកាស​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​យក​ឯកសារ​មក​ទុក​នៅ​ក្នុង khmerdocs.com ។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​អាច​ធ្វើ​ការ​ចែក​រំលែក​ទៅ​កាន់​មិត្តភក្ដិ​បាន​ទៀត​ផង ។

   វាផ្ដល់​នូវ​ប្រភព​នៃ​ការ​ស្វែង​រក​ឯកសារ​ ។ សិស្ស​ និស្សិត​ ឬ​អ្នកទាំអស់គ្នា​ជា​ដើម​អាច​ស្វែង​រក​ឯកសារ​នៅ​ក្នុង​ khmerdocs.com បាន​ដោយ​ប្រើប្រាស់​ប្រអប់​ស្វែង​រក​ និង​ចុច​ស្វែង​រក​ ។ ពីព្រោះ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​បាន​កើន​ឡើង​ឯកសារ​នៅ​ក្នុង​ khmerdocs.com ក៏​កើន​ឡើង​ដែរ​ ។ ដោយ​អ្នក​ប្រើ​ប្រាស់បាន​កំណត់​ការ​បង្ហាញ​ឯកសារ​ជា​សាធារណៈ​ នោះ​មាន​ន័យ​ថា​គេ​អនុញ្ញាតិ​ឱ្យ​អ្នក​មើល​ឃើញ​ឯកសារ​នោះ​ហើយ​ ។

   khmerdocs.com ត្រូវបានអភិវឌ្ឍន៍ជាភាសាខ្មែរ គឺក្នុងគោបំណងចូល​រួមលើក​ស្ទួយ​អក្សរ​សាស្ត្រ​ជាតិ ។​ ពីព្រោះ​យើង​បាន​ពិនិត្យឃើញថា គេហៈទំព័រដែល​សរសេរ​ជា​ភាសារ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​​មាន​តិច​នៅ​ឡើយ​​ ។ ហើយយើងក៏សង្ឃឹមថា​គេហៈទំព័រ​ជា​ភាសា​ខ្មែរ​នឹង​មាន​ការ​កើន​ឡើង ។

៣. បេសកកម្មរបស់ khmerdocs.com

យើង​សូម​បញ្ជាក់​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ថា khmerdocs.com គឺ​ជា​គម្រោង​ធ្វើឡើង​សម្រាប់ពលរដ្ឋ​កម្ពុជា​តែ​ប៉ុណ្ណោះ មិនមែនជា​គម្រោង​​ដែលបម្រើ​ឱ្យអន្តរជាតិទេ ។ ដូច្នេះ​រាល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មានសិទ្ធ​ប្រើប្រាស់ប្រព័ន្ធនេះបានដោយ​សេរី ។

៤. គម្រោងសម្រាប់អនាគត

khmerdocs.com ពិត​ជា​មិន​នៅ​ស្ងៀម​ទេ ដោយសារ​តែ​សព្វថ្ងៃ​នេះ​គ្រាន់​តែ​ជាការ​ចាប់​ផ្ដើម​តែ​ប៉ុណ្ណោះ ។ ពួក​យើង​នឹងខិត​ខំ​ប្រឹង​ធ្វើ​ឱ្យ​គម្រោង​មួយ​នេះ​កាន់​ប្រសើរ​ជាង​មុន ដោយ​រៀប​ចំ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​នេះ​ក្នុង​ការ​ថែរក្សា​ និងចែក​រំលែក​ឯកសារ ព្រម​ទាំង​ការ​ផ្ដល់​ជូន​នូវ​សេវា​ផ្សេង​ៗ​ទៀត​សម្រាប់ពលរដ្ឋ​កម្ពុជា​ទាំងមូល​ ។

៥. លទ្ធភាពរបស់ khmerdocs.com

អ្ន​កនឹ​ងទទូ​លបា​នទំព័រមួ ​យនៅ​ពេល​ចុះឈ្មោះ​ និ​ងធ្វើកា​របញ្ជាក់រួ​ច ​បូករួ​មទាំ​ងការ​បង្ហាញ​ពីព័ត៌មាន​ផ្ទាល់​ខ្លួន​រ​បស់​អ្នក​ អ្នក​អាច​ធ្វើការ​កែ​ប្រែ​ និង​កំណត់​ការ​បង្ហាញ​បាន​ ។
អ្នក ​អាច​ធ្វើការ​បញ្ចូល​មេរៀន​ ឬ​ឯកសាររ​បស់​អ្នក​ ទាញយក​មក​វិញ​ និង​ចែក​រំលែក​ដោយ​កំណត់​ឯកសារ​ជា​សាធារណៈ​ ឬ​ចែក​រំលែក​ទៅ​កាន់​ Facebook និង Twitter ។
អ្នក​អាច​ស្វែង​រក​ និង​ធ្វើការ​ស្នើ​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​ជា​មិត្តភក្ដិ​បាន​ដើម្បី​ងាយ​ ស្រួល​ចូល​ទៅ​មើល​មេរៀន​ និង​ឯកសារ​របស់​គាត់​ ។
អ្នក​អាច​ចូល​ទៅ​កាន់​ ទំព័រ​របស់​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​បាន​ដោយ​មិន​ចាំ​បាច់​ធ្វើការ​ Login ក៏​បាន​ ។ ហើយ​រាល់​ឯកសារ​ដែល​កំណត់​ការ​បង្ហាញ​ជា​សាធារណៈ​អ្នក​អាច​មើល​ឃើញ​ ។
អ្នក​អាច​ធ្វើ​ការ​ស្វែង​ រក​ឯក​សារ​ផ្សេង​បាន​ដោយ​មិន​ចាំ​បាច់​ធ្វើការ​ Login គឺ​គ្រាន់​តែ​ប្រើ​ប្រអប់​ស្វែង​រក​ឯកសារ​ ។ ចំពោះ​ការ​ស្វែង​រក​អ្នក​អាច​ស្វែរក​ទៅតាម​ប្រភេទ​ឯកសារ​ មុខ​វិជ្ជា​ ឬ​ចំណង​ជើង​ដោយ​ផ្ទាល់​ ។
អ្នក​អាចធ្វើការផ្ដល់យោបល់ទៅលើឯកសារផ្សេងៗបាន ។

 
     
Khmerdocs.com Version: 1.00 អភិវឌ្ឍន៍ដោយ ស៊ិម វណ្ណដេ

រក្សាសិទ្ធគ្រប់យ៉ាង
© khmerdocs.com